Saturday, August 8, 2015

អ្នកនិពន្ធ​និយាយ​អំពី​មូលហេតុ​ដែល​លោក​សរសេរ​សៀវភៅ​អំពី​ប្រាសាទ​ព្រះវិហារ Published on Aug 5, 2015 ប្រាសាទ​ព្រះវិហារ​បាន​ក្លាយ​ជា​ចំណុច​ស្ន­ូល​នៃ​ជម្លោះ​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ក­ម្ពុជា​អស់​រយៈ​ពេល​មួយ​សតវត្សរ៍​មក​ហើយ។ ប្រាសាទ​នេះ​ ត្រូវ​បាន​កសាង​ឡើង​ពី​ថ្មភក់​កាល​ពី​មួយ​­ពាន់​ឆ្នាំ​មុន ហើយ​​ជា​កន្លែង​សម្រាប់​គោរព​ជំនឿ​និង​ជា​­ទីសក្ការៈ​ក្នុង​សម័យ​ចក្រភព​ខ្មែរ។ នាង Emma Cramer នៃ VOAបាន​សម្ភាស លោក​ John Burgess អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​កាសែត​ Washington Post ហើយ​នឹង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណ­ង​ជើង​ថា​ ប្រាសាទ​ក្នុង​ពពក៖ សច្ចភាព​និង​ជម្លោះ​នៅ​ប្រាសាទ​ព្រះ​វិហារ អំពី មូលហេតុដែលនាំឲ្យ​លោក​សរសេរ​សៀវភៅ​អំពី​ប្­រាសាទ​ព្រះវិហារ។ The Preah Vihear Temple has been a center of the dispute between Thailand and Cambodia for a century. It was built from sandstone thousand years ago, and it was at a center of faith and worship in the Khmer Empire. VOA has John Burgess former Washington Post correspondent and the author of his new book, Temple in the Clouds: Faith and Conflict at Preah Vihear. The Voice of America Khmer Service (VOA Khmer) broadcasts comprehensive news and feature multimedia programs about Cambodia, Southeast Asia, America and the world. Everyday, our radio programs provide the latest news. We also deliver in-depth reporting and analysis in international politics, human rights, economics, science, health, business and entertainment.
មន្ត្រី​ថ្នាក់​មូលដ្ឋាន​ត្អូញត្អែរ​ពី​កា​ររើសអើង​បើទោះបី​ជា​មាន​វប្បធម៌​សន្ទនា Published on Aug 2, 2015 ការ​រើសអើង​នយោបាយ​នៅ​តែកើត​មាន​ឡើង​ដដែល​­​នៅ​ថ្នាក់​មូលដ្ឋាន ​ប៉ុន្តែ​វប្បធម៌​សន្ទនា​ដែល​ថ្នាក់​ដឹកនា­ំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​អនុវត្­ត​បាន​ជួយ​សម្រួល​ដល់​ការងារ​របស់​ថ្នាក់​­រដ្ឋបាល​មូលដ្ឋាន​បាន​មួយ​ចំនួន​ដែរ។​ សូមលោក​អ្នក​ស្តាប់​​បទសម្ភាសន៍​រវាង​លោក​­ម៉ែន គឹមសេង​នៃវីអូអេ​ជាមួយ​នឹង​កញ្ញា​​ស៊ិន រ៉ូហ្សេត​ ចៅសង្កាត់​រង​ទីពីរ​នៃ​សង្កាត់​អូចារ​ ក្រុង​បាត់​ដំបង​ដូច​ត​ទៅ៖ The Voice of America Khmer Service (VOA Khmer) broadcasts comprehensive news and feature multimedia programs about Cambodia, Southeast Asia, America and the world. Everyday, our radio programs provide the latest news. We also deliver in-depth reporting and analysis in international politics, human rights, economics, science, health, business and entertainment.
នៅប្រទេសបារាំង ឪពុកម្តាយខ្មែរតាំងចិត្តរក្សាវប្បធ៌មកម្ពុជា Published on Jul 31, 2015 ពូកគាត់រស់នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីប្­រទេសកម្ពុជា។ ប៉ុន្តែពួកគាត់នៅតែខិតខំរក្សាវប្បធ៌មខ្មែរ­ឲ្យបានខ្ជាប់ខ្ជួន។ រៀងរាល់ថ្ងៃអាទិត្យ ឪពុកម្តាយបើកឡានដឹកកូនមករៀនរបាំបុរាណ និង ភ្លេងខ្មែរ។ អ្នកខ្លះត្រូវបើកឡានជាងមួយម៉ោង ប៉ុន្តែ ពួកគាត់ មិន រួញរាទេ។ លោកគ្រូអ្នកគ្រូនៅទីនេះ ក៏សុខចិត្តលះបង់ពេលវេលា ដ៏មានតម្លៃរបស់ខ្លួន នៅរាល់ ថ្ងៃអាទិត្យ ដើម្បី ជួយ ចែករំលែក ចំណេះរបស់ខ្លួន ឲ្យក្មេងជំនាន់ក្រោយដែរ។ In France, Cambodian Parents Are Determined To Maintain Their Culture They live thousands of kilometers away from Cambodia. But that doesn’t keep some Cambodian people from being in touch with their culture. Every Sunday parents drive their children, sometimes for over an hour, to learn classical dance and traditional Cambodian music.